អញ្ចឹងបានស្រស់ស្អាតណាស់! ប្លែកធ្លាយ ណា សាឌី គឺជាកូនកាត់ម្ដាយជនជាតិខ្មែរ និងឪពុកជនជាតិ………..!

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការិនីស្រីវ័យក្មេងកញ្ញា ណា សាឌី កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងផ្ទាល់នេះតែម្ដង។

យ៉ាងណាមិញក្រោយពេលមហាជនជាច្រើនសរសើរពីរូបសម្រស់តារាស្រីរូបនេះ ស្រាប់តែពេលនេះក៏មានការបែកធ្លាយដំណឹងថាតារាស្រីរូបនេះគឺជាកូនកាត់ ដោយឪពុកនាងជាជនជាតិថៃ និងម្ដាយជាជនជាតិខ្មែរ។

ទន្ទឹមនឹងនោះផងដែរ ថ្មីៗនេះគេក៏បានឃើញកញ្ញា សាឌី បង្ហោះរូបភាពប៉ុន្មានសន្លឹកនៅប្រទេសថៃ ដោយបានគ្រងឈុតប្រពៃណីថៃយ៉ាងស្រស់ស្អាតខ្លាំងថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី