ស្វីតខ្លាំង​ណាស់ ! អ្នក​នាង​​ ខាត់ សុឃីម​ តារាចម្រៀង​ចាស់វស្សារ បង្ហាញ​រូបបែប​ស្វីត​ស្វីត​ជាមួ​យស្វាមីគួរ​ឲ្យច្រណែន​

អ្នកនាង ខាត់ សុឃីម ដែលជាតារាពហុជំនាញស្រី ជើងចាស់មួយរូប ហាក់ដូចជានៅតែមានប្រជាប្រិយភាព និងទីផ្សារការងារយ៉ាងខ្លាំងក្លា មិនចាញ់ក្មេងៗ ជំនាន់ក្រោយនោះទេ។

ក្នុងនោះដែរ តារាស្រីតូចច្រឡឹងរូបនេះ តែងតែធ្វើឲ្យហ្វេនៗគ្រប់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតគ្រួសារ ដែលពោរពេញតែក្ដីសុខ សុភមង្គល គួរឲ្យច្រណែន ជាមួយនឹងស្វាមីដ៏សង្ហា គឺ លោក អ៊ឺង ផាណូ។

ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ខាត់ សុឃីម បានបង្ហោះរូបភាពកាន់ដៃគ្នា ជាមួយម្ចាស់បេះដូង តាំងពីប៉ុន្មានឆ្នាំមុន អមដោយពាក្យពេច៍ ចង់ត្រឡប់ទៅរក ពេលដែលនាង និង លោក ផាណូ​ ទើបតែសាងស្នេហ៍ ផ្អែមល្ហែមកាលពីគ្រាដំបូងៗ៕

Loading...