Idol ស្រលាញ់គ្នាណាស់! ព្រាប សុវត្ថិ ប៉ះ ឆន សុវណ្ណរាជ លើកដំបូង សម្ដែងឱបគ្នាអញ្ចឹងហ្មង!(មានវីដេអូ)

កាលពីពេលថ្មីៗនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សាមាសលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ បានចាប់ដៃគ្នាច្រៀងនិងសម្ដែងជាមួយនិងគ្នាលើឆាក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។

ក្នុងនោះផងដែរការប៉ះគ្នាលើកដំបូងនេះ អ្នកទាំងពីរបានលើកយកបទចាស់ ច្រៀងរួមគ្នា ជាមួយនឹងកាយវិការបង្ហាញការស្រលាញ់ដូចបងប្អូន និងបានអោបគ្នាលើកឆាក លេងសម្តីផ្អែមល្ហែម ធ្វើឲ្យទស្សនិកជនកំពុងទស្សនាភ្លឹកមើលគ្រប់គ្នាតែម្តង។

លើសពីនេះទៅទៀតបើសិនបើយើងងាកទៅចាប់អារម្មណ៍ពីសម្លេងរបស់អ្នកទាំងពីរ ពេលច្រៀងរួមគ្នាលើកនេះវិញ ស្ដាប់ទៅពិតជាសុីចង្វាក់គ្នា និងពិរោះប្លែកគួរឲ្យចង់ស្ដាប់ខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី