ស្ទើរតែមើលមិនស្គាល់ មិត្ត​ភក្តិ​ល្អរបស់កញ្ញា​​ សុភ័ក្រ​ កុសុម៉ា បាត់មុខ​ពីសិល្បៈយូណាស់ហើយ តែនៅស្រស់ស្អាត​

ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ជា​បានភ្លេចមុខ​ទៅហើយ មិត្ត​ភក្តិ​កញ្ញា​សំបុរ​ខ្មៅ សុភ័ក្រ កុសុម៉ា គឺអ្នក​នាង ងួន​ ស្រីសរ ដែល​អ្នក​នាង​បាន​បាត់មុខ​ពីសិល្បៈជាយូណាស់មក​ហើយ ទើប​តែ​ពេលនេះមានការ​បង្ហោះលើបណ្តាញ​ហ្វេសប៊ុក​របស់កញ្ញា កុសុម៉ា ហើយ​អ្នក​នាង​ពិតជាស្រស់ស្អាតខ្លាំង​មែនទែន​ នាពេលបច្ចុប្បន្ន​។

ជាមួយគ្នានោះផងដែរ អតីតតារាចម្រៀងស្រី សាច់សដូចសំឡីរូបនេះ ត្រូវបានទស្សនិកជន ស្គាល់នាងយ៉ាងច្បាស់តាមរយៈបទចម្រៀង «ពស់ខាំដៃ» នឹងបទជាច្រើនទៀតបកស្រាយរួមជាមួយនឹងកញ្ញា សុភ័ក្រ កុសុម៉ា ល្បីខ្លាំងក្នុងអឡុងពេលនោះ។ យ៉ាងណាមិញក្រោយពីអតីតតារាចម្រៀងអ្នកនាង ងួន ស្រីសរ  បាត់មុខពីវិថីសិល្បៈអស់ពេលជាយូរនោះធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការនឹករលឹកទៅកាន់ខ្លួន។

កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងមិត្តភ័ក្ករួមអាជីពអ្នកនាង ងួន ស្រីសរ៕