ជ្រុលពេក​ហើយ ! ស្វាមីអ្នក​នាង​ គីម ចាន់ឌី បាន​លែងលះនាង​ ដោយ​មូលហេតុ​សុដន់​របស់នាង​មិនទាក់ទាញ

កូរ៉េខាងត្បូង ៖ ប្រិយមិត្ត​ប្រាកដជាបានស្គាល់ស្រាប់ទៅហើយ នូវ​​រឿងរ៉ាវ​របស់​នាង​ Goo Hye Sun និង​លោក Ahn Jae Hyun ហើយ​ពួកគេបានលែងលះគ្នារួច​រាល់ហើយ ប៉ុន្តែ​ក៏នៅតែមាន​ការ​បកស្រាយពីបញ្ហា​ដែលបាន​កើតឡើង​នោះផងដែរ​។

ក្នុងនោះដែរ នាង Goo Hye Sun បានទម្លាយហេតុផលពិតប្រាកមួយដែលធ្វើឲ្យប្តីរបស់នាងលោក Ahn Jae Hyun សុំលែងលះ ដែលធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជន ស្រឡាំងកាំងហួសចិត្ត និងស្ទើរតែមិនជឿថាប្តីនាងហ៊ាន ដល់ថ្នាក់និយាយពាក្យបែបនេះដាក់ប្រពន្ធខ្លួននោះទេ។

នាង Goo Hye Sun បាននិយាយបែបនេះថា៖ “ពេលដែលខ្ញុំសួរគាត់ ថាខ្ញុំបានធ្វើខុសអ្វី? គាត់បានតបមកវិញថា ព្រោះខ្ញុំមិនស៊ិចស៊ី។ ប្តីរបស់ខ្ញុំប្រាប់ខ្ញុំថា មូលហេតុដែលគាត់ចង់លែងលះព្រោះតែចុងសុដន់របស់ខ្ញុំមិនស៊ិចស៊ី។ ហើយបើទោះជាពួកយើងនៅជាមួយគ្នាក៏ពិតមែន ក៏ប៉ុន្តែគាត់ធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងណាស់ ហើយគាត់សុខចិត្តដេកមើលយូធូបទាល់តែគេងលក់ ដែលបង្ហាញថាគាត់ពិតជាធុញនឹងខ្ញុំខ្លាំងណាស់។

គាត់ទុកខ្ញុំដូចជាខ្មោចនៅក្នុងផ្ទះនេះអញ្ចឹង ចុងក្រោយស្រីម្នាក់ ដែលគាត់ធ្លាប់ស្រលាញ់ខ្លាំង តែពេលនេះគាត់ទុកដូចជាខ្មោចឆៅគួរឲ្យខ្លាចទៅវិញ៕