គ្រាន់តែស្ទាយតែងខ្លួន​សោះ ធ្វើការ​ Chompoo ស្អាតមិន​ធម្មតាដែរ​ ឥតខ្ចោះតែម្តង​

ពិតជាមិនឲ្យខូចឈ្មោះមែន សម្រាប់តារាស្រីនិយមតែងខ្លួនបែប Fashion នាង Chompoo Araya ព្រោះគ្រប់ពេលដែលនាងចេញក្រៅផ្ទះម្តងៗ គឺថាត្រូវតែស្អាត និងមានស្ទាយ៍ជារបស់ខ្លួនឯងជានិច្ច។

លើសពីនេះ Chompoo គឺជាតារាស្រីមួយរូប​ ដែលទោះបីជាស្លៀកសម្លៀកបំពាក់រញ៉េរញ៉ៃ និងមានទំហំធំៗបែបណាក៏ដោយ ក៏នាងនៅតែស្រស់ស្អាត និងមានភាពលេចធ្លោដដែល។

ជាក់ស្តែង មួយរយៈក្រោយនេះ អ្នកគាំទ្រកាន់តែមានចាប់អារម្មណ៍ខ្លាំង ទៅលើរូបនាង ព្រោះគ្រាន់តែជូនកូនប្រុសទាំងពីរទៅសាលារៀនពេលព្រឹកសោះ ក៏អ្នកម៉ាក់សម័យថ្មីរូបនេះ លេងខ្លួនឡូយឆាយ មិនចាញ់ពេលឡើងឆាកនោះទេ៕

Loading...