ពិតជាសប្បាយរីករាយមែន តារាប្រុសប្រចាំក្រុម BTS បង្ហោះរូបដើរលេងកម្សាន្តលើកកាប៉ាល់ធ្វើឲ្យរំជើបរំជួលមែន
ក្រោយពេលបង្ហោះរូបភាពចេញដំណើរកម្សាន្តនាពេលកន្លងមក ក្រុមBTSបានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះធ្លាប់តែឃើញពួកគេច្រៀងតែក្នុងកម្មវិធីសិល្បៈតែប៉ុណ្ណោះ ទើបតែពេលនេះបានធ្វើដំណើរកម្សាន្ត ហើយបង្ហោះឲ្យអ្នកគាំទ្ររបស់ពួកគេមើល។
រូបអ្នកដែលបានកាន់ទូរស័ព្ទថតឲ្យគេនោះ ក៏បានបង្ហោះក្នុងInstagram របស់Choi Woo-sik។ ជាក់ស្តែង តារាសម្តែងប្រុសទាំងពីរ បានបង្ហោះរូបគ្នាទៅវិញទៅមក នៅកន្លែងតែមួយ។ តើមានអ្នកណាទៀត ដែលបានចូលរួមក្នុងដំណើរកម្សាន្តនោះ ជាមួយពួកគេទាំងពីរនាក់ទៀត?
ជារួមក្នុងថ្ងៃតែមួយនោះV សមាជិកក្រុមBTS បានប្រកាសពីដំណើរកំសាន្តរបស់ខ្លួនដោយបាន បង្ហោះរូបកំពុងអង្គុយលើបង្កាន់ដៃនៃកាប៉ាល់ នៅកន្លែងតែមួយជាមួយPark Seo-jun និងChoi Woo-sik ដែរ។ បន្ទាប់មក នៅពេលដែលបានឃើញបែបនោះ មានអ្នកគាំទ្រជាច្រើន បានបង្ហាញនៅការកោតសរសើរ ពីទំនាក់ទំនងរវាងពួកគេទាំងបីនាក់៕