ស្វីតខប់ៗៗ គ្រាន់តែប្រពន្ធជិតឆ្លងទន្លេ តារាចម្រៀង ឆាយ វីរៈយុទ្ធ ប្រើពេលវេលាថ្នាក់ថ្នមភរិយាគួរឲ្យសសើរមែន
នៅសល់មិនដល់មួយខែទៀតទេ តារាចម្រៀងប្រុសមាឌតូចសម្លេងធំលោក ឆាយ វីរៈយុទ្ធ បានឃើញកូនប្រុសដំបូងរបស់ខ្លួនហើយ ជាមួយនឹងការស្រលាញ់ថ្នាកថ្នមរបស់លោកទៅកាន់ភរិយា នាពេលកន្លងមកធ្វើឲ្យទស្សនិកជន ដែលជាអ្នកតាមរូបលោក មានការកោតសរសើរយ៉ាងខ្លាំង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពីសកម្មភាពក្នុងការថតរូបភាពទុកជាអនុស្សាវរីយ៍ជាមួយនឹងការមានកូនជាលើកដំបូង ពោរពេញទៅដោយស្នាមញញឹមនិងភាពកក់ក្ដៅតែម្ដង។
ទាំងអស់នេះហើយអាចបញ្ជាក់បានថា ចំណងស្នេហ៍អាពាហ៍ពិពាហ៍របស់លោក ឆាយ វីរៈយុទ្ធ និងភរិយាពិតជាមានសុភមង្គលនិងក្ដីសុខ ពោរពេញទៅដោយភាពរីករាយខ្លាំងតែម្ដង៕