ក្រោយ​ពីវះកាត់កែសម្ភស្សរួច​ហើយ បេនីយ៉ាំង​ មិន​ហ៊ាន​សូម្បីតែមើលមុខ​ខ្លួន​ឯង​ ព្រោះ​វាហាក់ដូចជា​ប្លែកខ្លាំងពេក​

បន្ទាប់ពីបានធ្វើការ​ពិនិត្យ​ និង​វះកាត់​ច្រមុះរួច ស្ថានភាព​មុខ​របួស​របស់ បេនីយ៉ាំង​ បានធូរស្បើយមួយកម្រិត​ទៅហើយ ប៉ុន្តែ​នាង​ស្ថិតនៅក្នុងការ​សម្រាកក្នុងបន្ទប់​អ៊ុក​ស៊ីសែន​រយៈពេល​៦ម៉ោង​ទៀត ហើយនាពេលនេះ​ច្រមុះ​របស់​នាង​មានការប្លែកមែនទែន ដល់ថ្នាក់នាងមិន​ហ៊ាន​ឆ្លុះកញ្ចក់មើល​ខ្លួ​នឯងទៀត។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះក៏បានធ្វើការទម្លាយពីអារម្មណ៍ពិតដែលនាងធ្លាប់មានពីមុន ស្របពេលដែលខ្លួនបានផ្លាស់ប្តូរខ្លាំង ក្រោយត្រូវមានបញ្ហាច្រមុះដែលត្រូវឆ្លងកាត់ការព្យាបាលជាច្រើនដង។ ដោយក្នុងនោះនាងបាននិយាយថា កាលពីមុននៅពេលដែលមានបញ្ហាបែបនេះ នាងមិនហ៊ានសូម្បីតែមើលមុខខ្លួនឯងនោះទេ ព្រោះមើលទៅប្លែកខុសពីធម្មតា។

យ៉ាងណាមិញបើតាមការៀបរាប់របស់នាង ច្រមុះរបស់នាងមានផ្លែ ដែលត្រូវវះកាត់ចេញ ស្របពេលដែលពីមុននាងបានឆ្លងកាត់ការវះកាត់បែបនេះច្រើនពេក រីឯឆ្អឹងត្រចៀក ចឹងជំនីជាច្រើនកន្លែង ក៏បានយកមកវះកាត់ដើម្បីបន្ថែមច្រមុះដែរ។ តែទោះជាយ៉ាងណាក្តីបណ្តាអ្នកគាំទ្រ ក៏បាននាំគ្នាអបអរនៅក្នុងការវះកាត់ជោគជ័យពេលនេះផងដែរ៕