នៅឆ្នាំ​ថ្មីនេះ​ ខួបកំណើត​របស់​ស្វាមី​ គង់​ ចាន់ស្រីមុំ នាង​បាន​រៀប​ចំក្នុង​បន្ទប់ប្លែកភ្នែក​តែម្តង​

គូរ​ស្វាមីភរិយា ដែលប្រិយមិត្ត​តែងតែ​មានការគាំទ្រ​ថា​ មាន​សុភមង្គល​ជានិច្ចនោះ តារាស្រី គង់​ ចាន់​ស្រីមុំ និង​ស្វាមី រាល់ការផុស​រូប​​ម្តងៗធ្វើ​ឲ្យអ្នកគាំទ្រ​ច្រណែនខ្លាំងមែនទែន ជាពិសេសនាង​ត្រូ​វបាន​ស្វាមី​មើលថៃយ៉ាង​យកចិត្តទុកដាក់ជាទីបំផុត​។

កាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការSurprise ជាមួយនឹងការតុបតែងជួនស្វាមីនៅក្នុងបន្ទប់គេគេង ក្រោមការរៀបចំបានយ៉ាងល្អ ស្របពេលដែលថ្ងៃកំណើតស្វាមីឆ្នាំនេះ នាងធ្វើបែបសាមញ្ញខុសពីឆ្នាំមុន។ ការរៀបចំទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះទោះបីមិនបានធ្វើធំដុំដូចឆ្នាំមុនៗយ៉ាងណាក្តី ក៏ប៉ុន្តែស្វាមីរបស់នាងរំភើបខ្លាំង សប្បាយចិត្ត ពោរពេញដោយស្នាមញញឹមតែម្តង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ចំពោះសុភមង្គលរបស់គ្រួសារនេះតែម្តង ដែលជាគំរូដល់គូស្នេហ៍ដទៃ ខណៈពេលដែលភាពផ្អែមល្ហែមរបស់ពួកគេតែងតែមានគ្រប់ពេលទោះមានកូនរួចមកហើយក្តី៕

Loading...