Header 1100×240

គួរ​ច្រណែនដល់ហើយ ! ក្រោយ​រៀប​ការ​ត្រឹមតែ​៣ឆ្នាំនេះ Noey កំពុងរស់នៅជាមួយគ្រួសារ​យ៉ាង​មាន​ក្តីសុខ​ជាទីបំផុត​

មនុស្ស​គ្រប់រូបនៅលើលោក​យើងនេះ​តែង​តែចង់បានក្តីសុខ​សម្រាប់ខ្លួន​ឯង​រៀងៗខ្លួន ប៉ុន្តែ​មនុស្ស​មួយចំនួន​តែង​តែគិត​ថា ក្តី​សុខ​របស់ខ្លួន​ឯងអាស្រ័យ​ទៅលើទ្រព្យ​សម្បត្តិ​ឯណោះវិញ ដោយ​មិន​បាន​គិត​ពី​មជ្ឈដ្ឋាន​ផ្សេងៗនៅជុំ​វិញខ្លួន​ទាល់តែសោះ បើក្រឡេកមើល​តារាស្រីថៃ Noey Chotika វិញ ជីវិត​ក្រោយ​រៀបការពោពេញដោយក្តីសុខ​។

បន្ទាប់ពីបាន​ឃើញ​ការ​បង្ហោះលើបណ្តាញ​សង្គម​ហ្វេសប៊ុក កាលពីពេលថ្មីៗនេះតារាស្រី Noey បាន​បង្ហោះ​រូប​ជាលក្ខណៈគ្រួសារ​បែបសមញ្ញ និង​មានក្តី​សុខ​ខ្លាំងណាស់។ ពិត​ណាស់​ ក្រោយ​នាង​បាន​រៀបការ​រួចហើយ ទាំងទ្រព្យ​សម្បត្តិ​ និង​សុភមង្គល គឺនាង​មានទាំង​អស់ ដោយ​សារ​គ្រួសារ​នាងចេះយល់ចិត្ត​ និង​បំពេញ​គ្រប់កិច្ចការ​ដែលនាង​ចង់បាន ហើយ​នាង​ក៏បាន​បំពេញ​សម្រាប់ពួកគេវិញផងដែរ​។

ទៀតសោតរយៈពេល៣ឆ្នាំកន្លងមក ដែលនាងបានរួមរស់ជាមួយលោក Arm ដែលជាស្វាមីសង្កេតឃើញថា ជីវិតរបស់នាងពោរពេញទៅដោយស្នាមញញឹម។ ជាពិសេសចាប់តាំងពីនាងមានកូនប្រុសមួយរូបឈ្មោះថា Akin រួចមក ជីវិតរបស់នាងកាន់តែមានក្តីសុខទ្វេរដង ធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេដែលលួចច្រណែន។

យ៉ាងណាមិញក្រោយពីបានឃើញរូបនោះភ្លាម បណ្តារអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនបាននាំគ្នាចូលទៅComment បញ្ចេញមតិយោបល់សម្តែងការអបអរ និងជូនពរពួកគេរស់នៅជាមួយគ្នាដោយមានសុភមង្គលបែបនេះ រហូតទៅ៕