ចម្លែកមែន ! តារាខ្មែរ​គ្រាន់តែល្បី​បន្តិច​រក​លុយ​បាន​​ច្រើន តែតារាកូរ៉េនេះល្បីហើយ​ទៀត​ ច្រៀង​រាប់ឆ្នាំគ្មានចំណូលសូម្បីតែ១សេន

ក្នុង​វិថីសិល្បៈ​ឲ្យតែមាន​តារាណាល្បី ហើយតែង​តែចូលរួមក្នុង​កម្មវិធី​ជាច្រើន គឺតែងតែមានអ្នក​អញ្ជើញចូលរួម​សម្តែង​ ឬច្រៀង​ ក្នុងតម្លែ​មួយ​យ៉ាងកប់ពពកដែរ ប៉ុន្តែ​បើក្រឡេកមើល​តារាចម្រៀង​​ Kpop នេះវិញ ច្រៀង​រាប់ឆ្នាំរួចមក​ហើយ សូម្បីចំណូលពីការច្រៀង​សូម្បីតែបន្តិច​ក៏គ្មានដែរ​។

យ៉ាងណាមិញ ក្នុងនោះមានតារាចម្រៀងKpop មួយចំនួនដែលពួកគេទទួលបានជោគជ័យ ពីការលក់អ៊ាល់ប៊ុមបានដល់ខ្ទង់លានដុល្លារ រីឯក្រុមចម្រៀងដទៃ បើទោះបីជាពួកគេខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនអាចឈានដល់គោលដៅលក់ ដូចអ្វីដែលបានកំណត់ផងដែរ។

ជាក់ស្តែង ដូចជាក្រុមចម្រៀងនារី Fiestar ដូច្នោះដែរ ដែលពួកគេទើបតែបាន សម្រេចចិត្តរំសាយក្រុមកាលពីឆ្នាំមុន ក្រោយប្រឡូកចូលសិល្បៈចម្រៀងKpop អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនអាចទទួលបានលទ្ធផលល្អទាល់តែសោះ ដោយ​សារ​គ្មាន​ចំណូល​សម្រាប់ផ្គត់ផ្គង់ទីផ្សារ​ខ្លួនឯង​។

តួយ៉ាង តាមរយៈកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ គេក៏បានជួបសម្ភាសន៍ជាមួយនឹង អតីតសមាជិកក្រុមម្នាក់របស់ Fiestar គឺតារាចម្រៀងស្រី Hyemi ហើយក៏បានសួរនាំនាងពាក់ព័ន្ធទៅនឹង ប្រាក់ចំណូលរបស់នាងផងដែរ៕