បន្ទាប់ពីបានរៀបការហើយភ្លាម លោក ឆាយ វីរៈយុទ្ធ បានទទួលការដូរពិសេសសម្រាប់ជីវិតរបស់លោក នោះគឺភរិយាដ៏ស្រស់ស្អាតមែនទែន ហើយថ្មីៗនេះចំណងដៃរនៃអាពារពិពារណ៍របស់លោក គឺទទួលបានកូនមួយដូចក្តីប្រាថ្នាផងដែរ។
លើសពីនេះ ស្របពេលដែលភរិយា កំពុងពរពោះកូនដំបូងក្នុងផ្ទៃ លោក ឆាយ វីរៈយុទ្ធ បានបំពេញតួនាទីជាស្វាមីដ៏ល្អស្រលាញ់ថ្នាក់ថ្នម និងមើលថែមិនឲ្យទាស់ចិត្តនោះទេ ធ្វើឲ្យមហាជននានាចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា។ ស្រាប់តែ ថ្មីៗនេះគូស្វាមីភរិយាមួយគូនេះ បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹក ដែលថតទុកជាអនុស្សាវរីយ៍ ខណៈពេលដែលខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបានឃើញវត្តមានកូនដំបូងហើយ។
ក្នុងនោះដែរ ឆាយ វីរៈយុទ្ធ និងភរិយា បានថតក្នុងស្ទីលស្វីតៗ បញ្ចេញកាយវិការកៀកកើយ ថែមទាំងប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រង មើលទៅសាកសមគ្នាយ៉ាងខ្លាំង។ ដោយឡែក គ្រាន់តែឃើញរូបទាំងនោះភ្លាម ហ្វេនៗជាច្រើនពេញចិត្ត និងទន្ទឹងរង់ចាំមើលវត្តមានកូនដំបូងរបស់ពួកគេ យ៉ាងអន្ទះសារតែម្ដង៕