ស្លុតចិត្ត! នេះគឺជាតម្លៃដែល ចោម​​ ច័ន្ទ ចំណាយទម្រាំកែសម្ផស្សស្រស់ស្អាតដូចសព្វថ្ងៃ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រីបង្កើត របស់តារាសម្ដែងស្រីស៊ិចស៊ីកញ្ញា ដេននី ក្វាន់ ដែលសព្វថ្ងៃនេះ អ្នកនាងតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមបណ្ដញសង្គមហ្វេសប៊ុកនេះតែម្ដង។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ចោម ច័ន្ទ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីរូបសម្រស់របស់អ្នកនាង កាលពីមុន ធៀបជាមួយនិងពេលបច្ចុប្បន្ន ពោលគឺក្រោយពេលកែសម្ផស្សហើយជាច្រើនដង។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ អ្នកនាង បានបង្ហើបថា ទម្រាំតែរូបសម្រស់របស់អ្នកនាងបានដូចសព្វថ្ងៃនេះ អ្នកនាងបានចំណាយលុយអស់រហូតដល់២០ម៉ឺនដុល្លារ ដែលតម្លៃមួយនេះពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងតែម្ដងហើយ៕

តោះ! ចង់ដឹងថារូបសម្រស់របស់អ្នកនាង ចោម ច័ន្ទ ប្រែប្រួលខ្លាំងយ៉ាងណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី