ខានសម្ដែងយូរ! ពេលនេះ Aff Taksaorn បានចាប់ដៃគូសម្ដែងរឿងជាមួយតារាប្រុសវ័យក្មេងល្បីឈ្មោះរូបនេះទៀត!

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលពេលនេះតារាសម្ដែងថៃស្រីមេម៉ាយកូនមួយអ្នកនាង Aff Taksaorn វិលមកប្រឡូកក្នុងវិស័យសិល្បៈវិញហើយ ក្រោយពេលខកខានអស់មួយរយៈធំមក។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានព័ត៌មានថៃមួយបានចុះផ្សាយថា នៅពេលនេះតារាស្រីរូបនេះកំពុងតែ ចាប់ដៃគ្នាសម្ដែងរឿងភាគថ្មីមួយ ជាមួយតារាសម្ដែងវ័យក្មេងលោក Tor Thanapob ដែលជារឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍ ONE31។

ក្នុងនោះផងដែរ សំរាប់សាច់រឿងនិងប្រភេទនៃការសម្ដែងរបស់តួអង្គ គេពុំទាន់បង្ហើបប្រាប់ច្បាស់នោះទេ តែយ៉ាងណាមិញ មហាជនក៏កំពុងតែទន្ទឹងរងចាំទស្សនារឿងភាគថ្មីរបស់អ្នកទាំងពីរផងដែរ សង្ឃឹមថានិងចេញឆាប់ៗនេះ៕

អត្ថបទដោយ៖សុីវលី