បទចម្រៀង “នឹក​ភូមិ​កំណើត” របស់តារាចម្រៀង ខេម ក្នុង​រដូវបុណ្យ​ផ្ជុំ​បិណ្ឌ​កំសត់​ស្ទើស្រក់ទឹកភ្នែក​ (មានវីដេអូ)

ខណៈរដូ​វបុណ្យ​ភ្ជុំ​នឹង​ខិត​ជិត​មក​ដល់នាពេលខាងមុខនេះ តារាចម្រៀង​ល្បី​ប្រចាំ​ផលិត​កម្មថោន លោក ខេម បាន​ចេញ​បទចម្រៀង​ថ្មី “នឹកភូមិ​កំណើត​” ពិតជាកំសត់​ស្រក់ទឹកភ្នែក ដែលនិយាយអំពី​ការ​ចាកចេញពីស្រុក​កំណើតទៅរកស៊ី​នៅឆ្ងាយ​ និង​ការនឹករលឹក​ខណៈបុណ្យ​ភ្ជុំ​ជិត​មក​ដល់។

តារាចម្រៀងសំឡេងស្អកលោក ខេម បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន «នឹកភូមិកំណើត» កំពុងតែទទួលបានការចាប់អារម្មណ៍​ពីទស្សនិកជន មានអត្ថន័យរៀបរាប់ ដល់អ្នកដែលបានឃ្លាតចាកឆ្ងាយពីស្រុកកំណើត ឆ្ងាយពីបងប្អូន ឪពុកម្ដាយ ក៏ដូចជាក្រុមគ្រួសារ ដើម្បីធ្វើការរកប្រាក់កម្រៃជួយដល់គ្រួសារ កម្រមានពេលវេលាជួបជុំគ្នា ត្រូវរង់ចាំដល់រដូវបុណ្យទានធំៗមកដល់ ដូចជារដូវបុណ្យភ្ជុំជាដើម ទើបមានពេលបានជួបគ្នា​។

ក្រោយពេលបានស្ដាប់បទចម្រៀងមួយនេះហើយ មានទស្សនិកជនមិនតិចនាក់នោះទេ អាចនឹងស្រក់ទឹកភ្នែក ព្រោះតែអត្ថន័យទាំងមូលក្នុងចម្រៀងមួយនេះ ពិតជាចាក់ដោតខ្លាំង ដល់អ្នកឃ្លាតឆ្ងាយពីក្រុមគ្រួសារ៕