ពិត​ជាស្រស់ស្អាត​ខ្លាំង​ណាស់ តារាចម្រៀង​​ Seo Yii Ahn មិន​ចាំបាច់ផាត់មុខ​នោះទេ នេះជាសម្រស់ធម្មជាតិ​ពិត​ៗ

កូរ៉េខាងត្បូង៖ តារាម៉ូដែលស្រីម្នាក់ Seo Yii Ahn កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងរូបសម្រស់ដ៏ស្រស់ប្រិមប្រិយ និងរួបរាង​ដ៏សែនខ្ពស់របស់នាង។

ជាពិសេស គេចាប់អារម្មណ៍ថា តារាស្រីរូបនេះ បើទោះបីជា ស្ថិតក្នុងស្ថានភាពបែបណា ឬក៏ទៅទីណាក៏ដោយ ក៏រូបនាង មិនសូវផាត់មុខមាត់ ខ្លាំងក្លានោះដែរ ភាគច្រើននាងគូសតែចិញ្ចើមតែបន្តិច គឺជាការស្រេច។ មិនតែប៉ុណ្ណោះ រូបថតដែល Selfie នៅអាងទឹកជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ បានឆាបឆក់យកបេះដូងហ្វេន ទៅទាំងអស់ ហើយក្នុងរូបនោះ ក៏នាងមិនបានតុបតែងមុខនោះដែរ គឺបែបសាមញ្ញៗស្រាលៗតែម្តង។

យ៉ាងណាមិញ ការដែលធ្វើបែបនេះ បានធ្វើឲ្យហ្វេនសរសើរដែលនាង មិនចូលចិត្តផាត់មុខក្រាស់ៗ ដូចតារាឯទៀត ហើយការដែលមិនផាត់មុខ ជ្រុលហូសហេតុបង្ហាញឲ្យឃើញថា នាងមិនបានស្អាត ដោយសារតែ គ្រឿងតុបតែងមុខនោះទេ៕

Loading...