Header 1100×240

ក្រោយ​ខួប​កំណើត​លោក ជា វិបុល ភ្លាម​លោក​បាន​នាំភរិយា ដើរលេងកម្សាន្ត​នៅប្រទេស​ថៃពាក់អាវគូរស្នេហ៍បែបស្វីតៗ

ថៃ៖ មួយរយៈចុងក្រោយនេះ គូស្វាមីភរិយា ដែលជាពិធីករ និងពិធីការិនី ដ៏មានប្រជាប្រិយភាព គឺអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍យ៉ាខ្លាំងទៅលើ ជីវិតគ្រួសារដ៏មានសុភមង្គល គួរឲ្យច្រណែន។

ម៉្យាងទៀត តារាប្រុស ស្រី​រូបនេះ មិនដែលលេចលឺមានបញ្ហាចម្រូង ចម្រាស់អ្វីឡើយដោយតែងតែបង្ហាញពី សកម្មភាពស្វីតៗជាប្រចាំ ថែមទាំងត្រូវបានគេចាត់ទុកជា គូស្នេហ៍គំរូទៀតផង។ ថ្មីៗនេះ គង់ សុជាតិ និងស្វាមី បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីដំណើរកម្សាន្តនៅឯប្រទេសថៃស្ងាត់ៗតែ២នាក់ ដោយគ្មានវត្តមានកូនៗនោះទេ។ ក្នុងនោះដែរអ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកទាំង២បានលេងស្ទីលថតរូបយ៉ាងផ្អែមល្ហែម ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍ពណ៌បៃតង មើលទៅដូចជា កម្លោះក្រមុំបេះបិទ​។

យ៉ាងណាមិញគេឃើញថា នាពេលនោះដែរ គង់ សុជាតិ ប្រកដដោយស្នាមញញឹមយ៉ាងស្រស់បំព្រងតែម្ដង ពេលបានស្វាមីទាំងសង្ហាថែមទាំងចេះថ្នាក់ថ្នមយល់ចិត្តបែបនេះ៕