ស្ងាត់ៗអ្នកគាំទ្រ BTS នាំគ្នាដាំផ្កាចំនួន 1,250 សំរាប់ថ្ងៃកំណើតរបស់មេក្រុម BTS

ជាការពិតណាស់អ្នកគាំទ្រនីមួយៗ តែងតែរៀបចំនូវកម្មវិធីពិសេសមួយសំរាប់ថ្ងៃខួបកំណើតរបស់និមិត្តរូបរបស់ពួកគេ ហើយ Army (អ្នកគាំទ្រ BTS) ក៏មិនខុសពីអ្នកគាំទ្រផ្សេងទៀតដែរពួកគេបានរៀបចំអំណោយដ៏ពិសេសមួយសំរាប់ថ្ងៃខួបកំណើតរបស់ RM មេក្រុមរបស់ BTS មុនថ្ងៃកំណើតរបស់លោកនៅថ្ងៃទី ១២ ខែ កញ្ញា មកដល់ខាងមុខនេះ។

អំណោយដែលអ្នកគាំទ្រត្រៀមធ្វើអោយមេក្រុម BTS នោះគឺការដាំផ្កា Spiraea ជាប្រភេទផ្កាពណ៌សម៉្យាង ចំនួន 1,250 ដើម​នៅឯក្នុងសួន Jamsil Han River Park ហើយអ្នកគាំទ្របានដាក់ឈ្មោះគម្រោងមួយនេះថា «RM Forest»។

គម្រោងមួយនេះមិនត្រឹមតែធ្វើឡើងសំរាប់អបអរថ្ងៃខួបកំណើតរបស់លោក RM ប៉ុណ្ណោះទេ ថែមទាំងបានជួយដល់បរិស្ថានទៀតផង។ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់ BTS ថែមទាំងមានគម្រោងថានឹងធ្វើវាឡើងម្ដងទៀតនៅឆ្នាំក្រោយដើម្បីជាការអបអរដល់ខួបកំណើតរបស់លោក RM និងដើម្បីផ្ដល់បរិយាកាសបរិសុទ្ធហើយជាទីម្លប់ដល់ប្រជាជនដែលជាអ្នកស្រលាញ់បរិស្ថាន និងព្រៃឈើ។

អត្ថបទដោយ៖ ស្រីពេជ្រ