ល្បីទៀតហើយ! កុមារី ជុំ ច័ន្ទស្រីនិច្ច អាយុទើប៨ឆ្នាំ គិតលេខលឿនជាងម៉ាសុីនគិតលេខ ជាប់លេខ២កម្រិតពិភពលោក!(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ មានកុមារីម្នាក់ឈ្មោះថា ជុំ ច័ន្ទស្រីនិច្ច បានបញ្ចេញសមត្ថភាព ដ៏ខ្លាំងពូកែគួរឲ្យសរសើរ ដោយអាចគិតលេខលឿនខ្លាំងជាងម៉ាស៊ីនគិតលេខទៅទៀត។

យ៉ាងណាមិញសព្វថ្ងៃនេះ កុមារី ជុំ ច័ន្ទស្រីនិច្ច ទើបតែមានវ័យ៨ឆ្នាំតែប៉ុនណោះ តែនាងអាចមានសមត្ថភាព គិតលេខយ៉ាងលឿន ក្នុងប្រមាណវិធីបូក និងដក ជាង២០ខ្ទង់ ដោយមិនស្ទាក់ស្ទើរនោះទេ សូម្បីតែអ្នកចុចលេខក្នុងម៉ាសុីនគិតលេខ ក៏ចុចសឹងតែមិនទាន់ផង។

អ្វីកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ប្អូនស្រី ជុំ ច័ន្ទស្រីនិច្ច ថែមទាំងធ្លាប់ចូលរួមប្រកួតប្រជែងនៅកោះតៃវ៉ាន់ ដោយបានជាប់ជ័យលាភីលេខ២សម្រាប់ប្រទេស ខាងគិតលេខលឿនជាងម៉ាស៊ីនគិតលេខ កម្រិតពិភពលោកនៅឯកោះតៃវ៉ាន់នោះថែមទៀតផង។

តាមរយៈសមត្ថភាពនេះ បានធ្វើឲ្យមហាជនជាច្រើនសសើរប្អូនស្រីខ្លាំងណាស់ ព្រោះសូម្បីតែមនុស្សធំជាច្រើនក៏គ្មានសមត្ថភាពប្រើខួរក្បាលគិតលេខលឿនដូចប្អូនបែបនេះដែរ៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី