ភ្ញាក់ផ្អើល! អ៊ុន សុធា បង្ហាញមុខឪពុក និងកាដូរថយន្តស៊េរីទំនើបដែលគាត់ទើបជូនថ្លៃកប់ទៀត!(មានរូបភាព)

ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងប្រុសរូបសង្ហា និងសំបូរប្រជាប្រិយភាពលោក អ៊ុន សុធា ហើយ តែកាលពីមួយរយៈពេលមុនលោកបានជួបទុក្ខដោយ ម្ដាយជាទីស្រលាញ់របស់លោកបានទទួលមរណៈភាព។

យ៉ាងណាមិញតាមរយៈដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនសោកស្ដាយ ចំពោះលោកដែលបាត់បង់ម្ដាយយ៉ាងឆាប់រហ័សបែបនេះ តែទន្ទឹមនឹងនេះផងដែរ​ មហាជនជាច្រើនក៏បាននាំគ្នាងឿងឆ្ងល់ថា តើឪពុករបស់លោកគឺជានរណា ហេតុអ្វីលោកមិនដែលនិយាយពីឪពុករបស់ខ្លួនអញ្ចឹង។

ជាក់ស្ដែងនៅថ្ងៃនេះផងដែរ លោកក៏បានធ្វើតាមសំណូមពរមហាជន ដោយបង្ហាញមុខឪពុករបស់លោក និងបានភ្ជាប់សារមួយឃ្លារថា៖

«កាលម៉ែនៅរស់នោះទេ​ ពុកខ្ញុំជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់​ មិនចេះនិយាយច្រើន​ ចូលចិត្ត​និយាយសាច់ការ​ ។ ដោយសារថ្ងៃនេះជាថ្ងៃល្អ​ 09.09.2019​ ខ្ញុំ​ចង់បង្ហាញដល់បងប្អូនដែលចង់ដឹងឪពុក របស់ខ្ញុំជាអ្នកណា»។

លើសពីនេះទៅទៀត លោក អ៊ុន សុធា ក៏បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ដោយលោកបានបង្ហាញ កាដូរថយន្តម៉ាកទំនើប ពណ៌សយ៉ាងថ្មីស្រឡាង មានតម្លៃរាប់ម៉ឺនដុល្លារ ដែលឪពុកលោកជូននៅថ្ងៃនេះ ឃើញហើយពិតជារំភើបជំនួសលោកខ្លាំងតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី