អូហូ! គ្រាន់តែចប់កម្មវិធីភ្លាម ឱក សុគន្ធកញ្ញា ត្រូវអ្នកគាំទ្រ Surprise ខួបកំណើតយ៉ាងភ្ញាក់ផ្អើល!(មានវីដេអូ)

ពិតណាស់នៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ ថ្ងៃកំណើតរបស់កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា និងឈានចូលមកដល់ហើយ ស្រប់ពេលដែលកូនក្នុងផ្ទៃរបស់អ្នកនាងក៏កំពុងតែលូតលាស់ធំឡើងផងដែរ។

យ៉ាងណាមិញថ្ងៃខួបកំណើតកាន់តែខិតជិតមកដល់ អ្នកគាំទ្ររបស់តារាស្រីរូបនេះ បាននាំគ្នារៀបចំ Surprise ខួបកំណើតនាងជាបន្ដបន្ទាប់។

ជាក់ស្ដែងដូចជាកាលពីយប់មិញនេះ គ្រាន់តែចប់កម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ភ្លាម​ អ្នកគាំទ្រក៏បានលើកនំខេកយ៉ាងស្រស់ស្អាតជូនតារាស្រីរូបនេះភ្លែត ធ្វើឲ្យអ្នកនាងរំភើបចិត្តយ៉ាងខ្លាំង ហើយថែមទាំងបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដោយអរគុណទៅអ្នកគាំទ្ររបស់អ្នកនាងនៅទីនោះថែមទៀតផង៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី