តារាថៃស្រី Kaew Jarin បង្ហាញអារម្មណ៍ពិតក្រោយពេលដែលគេធ្លាប់ថានាងជា Tomboy!

ជាការពិតណាស់បើក្រឡេកទៅកាលពី១០ឆ្នាំមុន ពេលដែលតារាសម្ដែងថៃស្រីកញ្ញា Kaew Jarin ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង គ្រប់គ្នាបានសង្ស័យថានាងគឺជា Tomboy ព្រោះនាងចូលចិត្តតុបតែងខ្លួនដូចជាមនុស្សប្រុសអញ្ចឹង។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបកស្រាយទាក់ទងនឹងរឿងដែលមហាជន តែងតែសង្ស័យថាចំពោះនាងថាជា Tomboy ហើយ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«ពិតណាស់កាលពីមុនមើលមកខ្ញុំស្រដៀង Tomboy ព្រោះតែខ្ញុំជាអ្នកសិល្បៈ ហើយមានមនុស្សមួយចំនួនធំគិតថា ខ្ញុំជាមនុស្សស្រីដែលមិនស្រឡាញ់ភាពស្រស់ស្អាត មិនសូវចេះថែខ្លួន ប៉ុន្តែតាមពិតទៅខ្ញុំមានគ្រឿងសម្អាងការពារស្បែកច្រើនណាស់ ហើយខ្ញុំក៏ប្រើប្រាស់វាជារៀងរាល់ថ្ងៃមិនដែលខានដែរ។ អាចមកពីខ្ញុំជាមនុស្សស្រីដែលមានរូបរាង​ និងអត្តចរិតបែបរឹងមាំ ចូលចិត្តពាក់ស្បែកជើងប៉ាត់តា ចូលចិត្តស្លៀកខោ ជាងស្លៀកសំពត់ ទើបធ្វើឲ្យគ្រប់គ្នាមានការយល់ច្រឡំបែបនេះ»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមហាជនគ្រប់គ្នាប្រហែលជាលែងសង្ស័យថានាងជា Tomboy ទៀតហើយ ព្រោះថាពេលនេះនាងមានមិត្តប្រុស និងកំពុងតែស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងណាស់៕

Kaew បច្ចុប្បន្ន

Kaew កាលពីមុន

អត្ថបទដោយ៖សុីវលី