មិននឹកស្មានសោះ! ទម្រាំល្បីដូចសព្វថ្ងៃ Sunny ធ្លាប់ឆ្លងកាត់ជីវិតគ្មានលុយសូម្បីតែធ្វើរឿងនេះ!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Sunny Suwanmethanon បានរៀបរាប់ជីវិតតស៊ូកាលពីអតីតកាលរបស់លោក រហូតទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈដូចសព្វថ្ងៃ។

ក្នុងនោះផងដែរលោកបានរៀបរាប់ថា «កាលលោករៀនថ្នាក់ទី១១ គ្រួសារមានបញ្ហា គឺមុខជំនួញត្រូវដួលរលំ។ អ្វីៗគ្រប់យ៉ាងដែលគ្រួសារលោកធ្លាប់មានត្រូវបាត់បង់ទាំងអស់ ជីវិតដែលរស់នៅផ្ទះធំទ្រនំខ្ពស់ បែរជាត្រូវធ្លាក់ខ្លួនមួយរំពេច គ្មានលុយបង់ថ្លៃសាលា គ្មានលុយបង់ថ្លៃភ្លើង ហើយសូម្បីតែផ្ទះក៏ត្រូវជួលគេនៅដែរ។»

លោកបានបន្ដទៀតថា «ដោយជីវភាពគ្រួសារមានការខ្វះខាតបែបនេះ ពេលនោះលោកក៏សម្រេចចិត្ត មករកការងារធ្វើដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសារ និងព្យាយាមរហូតដល់មានឱកាសធ្វើជាតារាសម្តែង រហូតទទួលបានជោគជ័យក្លាយជាតារាល្បីមកដល់សព្វថ្ងៃនេះ»៕

អត្ថបទដោយ៖សុីវលី