តោះ! ទស្សនាទិដ្ឋិភាពមង្គលការ សុឹម សូលិកា យប់មិញទាំងអស់គ្នា តារាៗចូលរួមច្រើនណាស់!

272

ក្រោយពេលរួមរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលអស់រយៈពេលជាច្រើនឆ្នាំមក ពិធីការីនីស្រីសំបូរប្រជាប្រិយភាពអ្នកនាង សឹុម សូលិកា និងលោក អេង ឬទ្ធី បានសម្រេចចិត្តរៀបមង្គលហើយ ដែលប្រព្រឹត្តិទៅយ៉ាងអធិកអធមកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ក្នុងនោះផងដែរ កម្មវិធីមង្គលការពិធីការិនីស្រីរូបនេះ គេសង្កេតឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើន សុទ្ធសឹងតែជាអ្នកមានមុខមានមាត់ក្នុងសង្គម ពិសេសនោះគឺវត្តមានតារាៗជាច្រើន មិនថាតារាចម្រៀងឬតារាសម្ដែងនោះទេ មកទាំងចាស់ទាំងក្មេងតែម្ដង។

ពិតណាស់ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានសរសើរតារាអ្នកនាង សឹុម សូលិកា បើទោះបីជាមួយរយៈពេលចុងក្រោយនេះ​ អ្នកនាងរៀងស្ងប់ស្ងាត់ពីសិល្បៈក៏ពិតមែន តែអ្នកនាងនៅតែអាចទំនាក់ទំនងជាមួយអ្នកសិល្បៈទាំងចាស់ទាំងក្មេងបានយ៉ាងច្រើនដដែល៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW