ស្រដៀងឈ្មោះប៉ាប៉ាដែរ! ពេលនេះ ឱក សុគន្ធកញ្ញា ប្រាប់ពីឈ្មោះកូនដំបូងខ្លួនហើយ!

ជាការពិតណាស់ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះកំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូនក្នុងផ្ទៃដំបូង ដែលជាកូនប្រុស ហើយក៏កំពុងតែលូតលាស់ក្នុងផ្ទៃម្ដាយយ៉ាងល្អប្រសើរផងដែរ។

ជាក់ស្ដែងកាលពីព្រឹកមិញនេះ អ្នកនាងបានចូលរួមក្នុងកម្មវិធីជាមួយ​ក្រុមហ៊ុន​ទឹកដោះ​គោមួយ​ និងធ្វើការជជែងកម្សាន្តទាក់ទងនិងកូនក្នុងផ្ទៃរបស់អ្នកនាង ដោយឆ្លៀតពេលនេះអ្នកនាង ក៏បង្ហើបប្រាប់ពីឈ្មោះកូនប្រុសដំបូងរបស់អ្នកនាងថែមទៀតផង។

ក្នុងនោះផងដែរ កូនប្រុសដំបូងដែលកំពុងតែនៅក្នុងផ្ទៃ អ្នកនាង​ ឱក សុគន្ធកញ្ញា និងស្វាមីលោក អឹុង សុខលី បានសម្រេចចិត្តដាក់ឈ្មោះគេឲ្យថាស្រដៀងនិងបា៉បា៉គឺ ឆលី។

ក្រោយពេលលឺបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងស្រលាញ់ឈ្មោះនេះខ្លាំងណាស់ ពិសេសនោះគឺស្រដៀងនិងប៉ាបា៉គេទៀត៕

អត្ថបទដោយ៖សុីវលី