បាត់មុខយូរ ទិនហ្វី កាន់តែមានវ័យចំណាស់ជាងមុន

ជាការពិតណាស់ប្រិយមិត្តភាគច្រើនប្រហែលជាធ្លាប់បានស្គាល់តារាសម្ដែងជើងចាស់​ Stephen Chow រឺហៅក្រៅថាលោក ទិនហ្វិ រួចមកហើយព្រោះលោកជាតារាសម្ដែងដែលមានប្រជាប្រិយភាពមួយរូប ហើយខ្សែភាពយន្ដរបស់លោកនីមួយៗ សុទ្ធសឹងតែល្អទស្សនា និងបង្កប់នូវអត្ថន័យអប់រំជាច្រើនផងដែរ ។

ស្រាប់តែកាលពីថ្មីៗ កន្លងទៅនេះលោកត្រូវបានគេប្រទះឃើញនៅហាងញ៉ាំអាហារមួយកន្លែងនៅលើកោះ Mainland ប្រទេសចិន។ អ្នកគាំទ្រជាច្រើនមានការភ្ងាក់ផ្អើលនៅពេលដែលឃើញវត្តមានរបស់លោក ប៉ុន្តែអ្វីដែលកាន់តែគួរអោយភ្ងាក់ផ្អើលគឺលោក ទិនហ្វី ហាក់ដូចជាមានរូបរាងចំណាស់ខ្លាំងបើប្រៀបធៀបទៅនិងអាយុរបស់លោកនាពេលបច្ចុប្បន្នដេលមានវ័យទើបតែ ៥៧ ឆ្នាំ ពោលគឺរូបរាងរបស់លោកហាក់ដូចជាលោកតាចាស់ដែលមានអាយុ ៦០ ទៅ ៧០ ឆ្នាំអញ្ចឹង។

នៅពេលដែលអ្នកគាំទ្របានឃើញសភាពរបស់លោក ទិនហ្វី បែបនេះ ពួកគេមានការព្រួយបារម្ភជាខ្លាំងព្រោះសុខភាពរបស់លោកមើលទៅហាក់ដូចជាទ្រុឌទ្រោមខ្លាំង។ មួយវិញទៀតអ្នកគាំទ្រក៏បាននិយាយថា ប្រហែលមកពីលោកគ្មាន គ្រួសារ ប្រពន្ធកូន តាមមើលថែទើបធ្វើអោយលោកមានសភាពបែបនេះ។

តោះមករូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ