មិននឹកស្មានសោះ! កូនទើបតែកើតបានប៉ុន្មានខែ Tack Pharunyoo និងភរិយាប្រកាសលែងគ្នាដោយសារ……….

ជាការពិតណាស់ ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃប្រុសលោក Tack Pharunyoo និង ភរិយា ទើបតែទទួលបានសមាជិកថ្មីមួយរូប គឺកូនប្រុសដ៏គួរឲ្យស្រលាញ់ ហើយគ្រប់គ្នាក៏បានឃើញអ្នកទាំងពីរបង្ហាញការមើលថែកូនយ៉ាងមានសុភមង្គលផងដែរ។

តែដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលគឺ ដោយតារាប្រុសរូបនេះ ស្រាប់តែបង្ហោះសារក្នុងបណ្ដាញសង្គមរបស់ខ្លួនប្រកាសលែងលះគ្នាជាមួយនិងភរិយាទៅវិញ។

ក្នុងនោះលោកបានរៀបរាប់ថា «យើងបាននិយាយគ្នាហើយ ចាប់ពីពេលនេះទៅយើងមិនមែនជាប្ដីប្រពន្ធនិងគ្នាទៀតទេ ប៉ុន្តែនៅតែស្ថិតក្នុងនាមជាឪពុកម្ដាយដែលនឹងត្រូវចិញ្ចឹមបីបាច់កូនម្នាក់នេះជាមួយគ្នា»។

យ៉ាងណាមិញតាមប្រភពបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតារាប្រុសរូបនេះនិងអតីតភរិយា ប្រកាសលែងលះគ្នា មូលហេតុគឺពួកគេអះអាងថាមានបញ្ហាក្នុងគ្រួសារ ដែលមិនអាចរួមរស់ជាមួយគ្នាបន្ដទៀតនោះទេ៕

អត្ថបទដោយ៖សុីវលី