ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីវ័យក្មេងដែលមានឈ្មោះថា សិទ្ធី នីកា ដែលតែងតែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគជាច្រើន ហើយក៏ទទួលបានការគាំទ្រខ្លាំងផងដែរ។
តែដោយឡែកស្រាប់តែមួយរយៈពេលនេះ នាងបានបាត់មុខពីសិល្បៈឈឹងតែម្ដង ជាហេតុធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ចង់ដឹងពីជីវិតឯកជនរបស់នាងខ្លាំងណាស់។
ជាក់ស្ដែងស្រាប់តែប៉ុន្មានម៉ោងមុននេះ នាងបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលនាងបានបង្ហាញរូបភាពជាមួយគូស្នេហ៍នៅថ្ងៃកំណើតរបស់ខ្លួន បង្ហាញពីពោះដ៏ប៉ោងធំ ដែលបញ្ជាក់ថាពេលនេះ នាងកំពុងតែពរពោះកូនក្នុងផ្ទៃរយៈពេល៨ខែជាងទៅហើយ។
គួរបញ្ជាក់ផងដែរថា កូនក្នុងផ្ទៃរបស់តារាស្រីរូបនេះ គឺជាកូនប្រុស ហើយមហាជនជាច្រើនក៏បានអបអរសាទរដល់នាងនិងគូស្នេហ៍ ដែលពេលនេះជិតក្លាយជាប៉ាម៉ាក់គេហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី