អបអរសាទរ! មកខ្មែរលើកនេះ សារ៉ាយ សក្ខណា នាំដំណឹងល្អមកឲ្យហ្វេនៗភ្ញាក់ផ្អើលតែម្ដង!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីសម្បុរលស្រអែមអ្នកនាង សារ៉ាយ សក្ខណា កំពុងតែនៅប្រទេសសាងសុភមង្គលជាមួយនិងគ្រួសារនៅប្រទេសកម្ពុជាយ៉ាងមានក្ដីសុខ។

ក្នុងនោះផងដែរ ការវិលត្រឡប់មកប្រទេសកម្ពុជាលើកនេះ អ្នកនាង សារ៉ាយ សក្ខណា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រអ្នកនាងជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញ អ្នកនាងបង្ហោះរូបភាពជា លក្ខណៈគ្រួសារទុកជាអនុស្សាវរីយ៍ ពេលពរពោះ ពោរពេញដោយស្នាមញញឹម និងសរសេរ Caption មួយឃ្លារថា៖

«ពួកយើងកំពុង រង់ចាំវត្តមានអ្នក»

ជាការពិតណាស់ គ្រាន់តែហ្វេនៗបានឃើញដូចច្នេះភ្លាម គ្រប់គ្នាក៏បង្ហាញអារម្មណ៍រំភើប និងទន្ទឹងរង់ចាំថាកូនក្រោយនេះជាកូនប្រុសឬស្រីទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី