Momo ពិតជាមិនធម្មតាមែន ដល់ថ្នាក់ល្បីជាង Iphone 11 ទៀត

ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យ Kpop ច្បាស់ណាស់ប្រាកដជាស្គាល់ក្រុមចម្រៀងនារី Twice និងសមាជិកក្រុមនារីមួយនេះដែលមានឈ្មោះថា Momo ជាក់ជាមិនខាន។

ជាធម្មតាមិនថាម៉ូតសក់អ្វីក៏ដោយគេតែងតែឃើញ Momo ទំលាក់សក់សេះរបស់នាងជានិច្ច ហើយចាប់តាំងពីនាងចេញច្រៀងមកទល់ពេលនេះគឺថា MoMo មិនដែលលើក រឺក៏វែកសក់សេះចេញពីថ្ងាស់របស់នាងឡើយ ស្រាប់តែនៅក្នុងវីដេអូខ្លីនៃបទចម្រៀងថ្មីរបស់ក្រុម Twice ដែលមានចំណងជើងថា «Feel Sepcial» ក៏បង្ហាញអោយឃើញពីវត្តមានរបស់ Momo ដែលគ្មានសក់សេះរបស់នាង  ដែលជាហេតុធ្វើមនុស្សជាច្រើនមានការភ្ងាក់ផ្អើលមិនថាតែអ្នកគាំទ្ររបស់នាង រឺអ្នកដែលមិនមែនជាអ្នកគាំទ្ររបស់នាងក៏ដោយ ។

Momo ទទួលបានការចាប់អារម្មណ៍ជាខ្លាំងរហូតដល់ធ្វើអោយរូបនាង Trending នៅលើបណ្ដាញសង្គម Twitter លេខ ១  ថែមទាំងបានយកឈ្នះ Apple Event ថែមទៀតផង។ មិនតែប៉ុណ្ណោះមានអ្នកគាំទ្រជាច្រើនមិនត្រឹមតែភ្ងាក់ផ្អើលនោះទេ ថែមទាំងអស់សំណើចទៀតផងព្រោះមិននឹកស្មានថាសក់របស់ Momo មានឥទ្ធិពលបែបនេះសោះ។

តោះទៅមើលវីដេអូបន្តិចមើល៖

ប្រភព៖ Allkpop

អត្ថបទដោយ៖ ស្រីពេជ្រ