អតីតប្ដីប្រពន្ធត្រកូល Song នឹងមិនអាចរៀបការជាមួយគ្នាបានទេ បើច្បាប់មួយនេះនៅតែបន្តមកដល់បច្ចុប្បន្ន

គួររំលឹកផងដែរថាកាលពីមុននៅប្រទេសកូរ៉េមានច្បាប់មួយបានចែងថាគូស្នេហ៍ណាដែលមានវង្សត្រកូលដូចគ្នាគឺមិនអាចរៀបការជាមួយគ្នាបាននោះទេ។

ឧទាហរណ៍ៈ បើគូសង្សារមួយគូមានត្រកូល Kim ដូចគ្នា ពួកគេនឹងមិនអាចរៀបការជាមួយគ្នាបាននោះទេ។នេះប្រសិនបើអតីតប្ដីប្រពន្ធត្រកូល Song មួយគូនេះស្រលាញ់គ្នាក្នុងកំឡុងពេលច្បាប់មួយនេះនៅតែមានប្រសិទ្ធភាព នោះអ្នកទាំងពីរពិតជាមិនអាចរៀបការជាមួយគ្នាបានឡើយ ។

យ៉ាងណាមិញ ច្បាប់​ហាម​ឃាត់មិនអោយរៀបការជាមួយវង្សត្រកូលដូចគ្នា​នេះ​ត្រូវ​បាន​ដក​ចេញ​ ៣ ដងរួច​មក​ហើយ​ក្នុង​រយៈ​ពេល ៤០ ឆ្នាំចុងក្រោយនេះ ហើយ​មាន​គូ​ស្នេហ៍​ដែលមានវង្សត្រកូលដូចគ្នាប្រមាណ​ជាង ២ ម៉ឺនគូ​បាន​រៀប​ការ​ជាមួយ​គ្នា​។

ហើយច្បាប់​ដែល​បាន​ចែង​ក្នុង​មាត្រា ៨០៩ ត្រូវ​បាន​លុប​ចោល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០៥ ពោលគឺច្បាប់នេះត្រូវបានលុបចោលតាំងតែពី ១៤ ឆ្នាំមុន ហើយ​រាល់​គូស្នេហ៍​ដែល​មាន​ត្រកូល​ដូច​គ្នា ពួកគេក៏​អាច​រៀបការ​ជាមួយគ្នាបាន​ដោយ​ស្រប​ច្បាប់។ ពួកគេ​អាច​រៀបការ​ជាមួយគ្នាបានទោះបីជាមានវង្សត្រកូលដូចគ្នា​ អោយតែ​មិនមាន​ជាប់​សាច់​ឈាម​នឹង​គ្នា៕

 

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ