អីយ៉ា! Janie ត្រូវបានស្វាមី និងមិត្តសម្លាញ់ Surprise ខួបកំណើតឲ្យយ៉ាងភ្ញាក់ផ្អើល!(មានវីដេអូ)

ជាការពិតណាស់ សព្វថ្ងៃនេះតារាសម្ដែងថៃស្រីអ្នកនាង Janie កំពុងតែពរពោះកូនក្នុងផ្ទៃ ហើយក៏កំពុងតែលូតលាស់យ៉ាងមានសុខភាពល្អផងដែរ ដោយមានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីស្វាមីថែមទៀតផង។

ជាក់ស្ដែងនៅថ្ងៃកំណើតនាងឆ្នាំនេះ គេបានឃើញស្វាមីជាទីស្រលាញ់របស់អ្នកនាង​ និងមិត្តសម្លាញ់ បាននាំគ្នារៀបចំកម្មវិធី Surprise នាង ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំងតែម្ដង។

តាមរយៈរូបភាពក្នុងកម្មវិធីខួបកំណើតនេះផងដែរ មើលទៅពិតជាពោរពេញដោយភាពសប្បាយរីករាយខ្លាំងណាស់ ជាេហតុធ្វើឲ្យអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍រំភើបចំពោះនាង និងបានជូនពរនាងក្នុងថ្ងៃកំណើតជាពាក្យល្អៗជាច្រើនទៀតផង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី