ត្រលប់ចូលសិល្បៈវិញភ្លាម Rita Sririta មកសម្ដែងជាតួឆ្នាស់ឆ្នើមទះតប់មិនធម្មតា

ដូចដែលទស្សនិកជនបានដឹងរួចមកហើយថា តារាស្រីជើងចាស់ Rita Sririta បានបាត់មុខពីសិល្បៈអស់មួយរយៈ ហើយពេលនេះតារាស្រីដែលមានរូបនេះក៏បានវិលត្រលប់មកវិញជាមួយរឿងភាគដែលមានចំណងជើងថា « Unthiga» ដែលក្នុងរឿងនោះដែលនាងសម្ដែងជាតួស្រីឆ្នាស់ឆ្នើមដែលមានឈ្មោះ Villain ។

ក្រោយពីរឿងភាគដ៏ថ្មីស្រឡាងមួយនេះបានចាក់បញ្ចាំង តារាស្រីជើងចាស់មួយនេះត្រូវបានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ក៏ព្រោះដោយសារតែថ្វីដៃសម្ដែងដ៏ប៉ិនប្រសប់ និងសម្រស់ដ៏ស្រស់ស្អាតដែលចង់អោយគយគន់របស់នាង ។

 

មិនតែប៉ុណ្ណោះការត្រលប់មកវិញរបស់នាងក៏ធ្វើអោយអ្នកគាំទ្រជាច្រើនមានអារម្មណ៍ថារំភើប ជាពិសេសនៅពេលដែលនាងសម្ដែងជាតួឆ្នាស់ឆ្នើមតែម្ដង។

តោះទៅមើលឈុតខ្លីៗ ក្នុងរឿងនេះបន្តិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ