សោកស្តាយណាស់! ពេលនេះអតីតតារាសម្ដែង ណូ ជ័យរិទ្ធី ទទួលមរណៈភាពហើយ

ពិតជាសោកស្ដាយណាស់ ដែលកាលព្រឹកមិញនេះ គណនីហ្វេសប៊ុកផេករបស់លោក ហេង ឡុង បានផុសរូបភាព និងប្រកាសដំណឹងថា ពេលនេះអតីតតារាសម្ដែងលោក ណូ​ ជ័យរិទ្ធី​ ហៅតូ​ បានទទួលមរណៈភាពហើយ ក្រោយពេលធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំមក។

ក្នុងនោះផងដែរ លោក ហេង ឡុង បានរៀបរាប់ថា៖ «សូមជាតិក្រោយ​កុំឲ្យអភ័ព្វដូចជាតិនេះទៀត តារាសម្តែង​ ណូ​ ជ័យរិទ្ធី​ ហៅតូ​ បានស្លាប់ហើយ នៅវេលាម៉ោង៣:៥៥នាទី​ហើយសព និងយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោមក្នុងសង្កាត់ចាក់អង្រែក្រោម​។ សូមទាក់ទងចូលបុណ្យតាមលេខ​015 299 569»។

ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនជាច្រើនបានសម្ដែងការសោកស្ដាយ ដែលពេលនេះត្រូវបាត់បង់តារាសម្ដែងមួយរូបទៀតហើយ៕

អត្ថបទដោយ៖សុីវលី