បើទោះជាលែងលះគ្នាដាច់ស្រេចតែ ហាន់ ជីអ៊ុន នៅតែមើលរូបរបស់អតីតស្វាមីលោក Song Joong Ki

បើទោះបីជាស្នេហារបស់ប្ដីប្រពន្ធត្រកូល Song បានដើរដល់ទីបញ្ចប់ក៏ពិតមែន ប៉ុន្ដែគេបានប្រទះឃើញ Song Hye Kyo ដែលភាគច្រើនប្រិយមិត្តស្គាល់ថាជា ហាន់ ជីអ៊ុន នៅតែចូលមើលរូបថតអតីតស្វាមីរបស់ខ្លួនលោក Song Joong Ki។

កាលពីថ្មីៗ កន្លងទៅនេះតាមបណ្ដាញពត៌មាន Sina បានបញ្ជាក់ប្រាប់ថា មានអ្នកគាំទ្រម្នាក់បានឃើញតារាស្រីរូបនេះចូលមើលរូបថតរបស់តារាប្រុស Song Joong ki ដែលត្រូវជាអតីតប្ដីរបស់នាង។

បើទោះបីជា Song Joong Ki មិនមានបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្លូវការក៏ពិតមែន ប៉ុន្ដែមានអ្នកគាំទ្រជាច្រើនបានបង្កើតបណ្ដាញសង្គមអ៊ីនស្ដាក្រាមហើយដាក់ឈ្មោះលោកដើម្បីចែកចាយរូបភាពរបស់លោកទៅកាន់អ្នកគាំទ្រផ្សេងទៀត ហើយគេក៏បានប្រទះឃើញថា Song Hye Kyo ក៏បានចូលមើលរឿងរ៉ាវ(Story) ដែលអ្នកគាំទ្របានផុសពីរូបលោក។


សកម្មភាពបែបនេះធ្វើអោយអ្នកគាំទ្រជាច្រើនបានគិតថានាងនៅតែនឹកនាដល់អតីតស្វាមីរបស់នាងនៅឡើយ។

ប្រភព៖ news.zing.vn

អត្ថបទដោយ៖ ស្រីពេជ្រ