ជាការពិតទេដែលថា Peak និង Bella ចាប់ដៃគ្នាសម្ដែងរឿងលំនាំថ្មី «Something In the rain» ?

បណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ងាក់ផ្អើលជាខ្លាំងនៅពេលដែលពួកគេទទួលដំណឹងថា Bella នឹងត្រលប់មកវិញជាមួយរឿងភាគថ្មីដែលសម្ដែងជាមួយនិងតារាប្រុស Kongthap Peak ដែលមានវ័យក្មេងជាងនាងដាច់។

ដំណឹងមួយនេះក៏ធ្វើអោយអ្នកគាំទ្រខ្លះមានអារម្មណ៍ថារំភើបរីករាយ ហើយអ្នកខ្លះទៀតក៏មានការព្រួយបារម្ភព្រោះថាអាយុរបស់តារាសម្ដែងទាំងពីរគឺមានភាពខុសគ្នាដាច់ពេក ពោលគឺខុសគ្នាដល់ទៅ ១២ ឆ្នាំ ។

យោងទៅតាមសារពត៌មាន Daily Dara បានប្រាប់ឲ្យដឹងថារឿងភាគថ្មីមួយនេះ ស្ថានីយ៍បុស្ដិ៍លេខ ៣ បានជ្រើសរើសយកតារាសម្ដែងស្រីជួរមុខគឺ Bella ស្របពេលដែលតួសម្ដែងប្រុសគេជ្រើសយកកម្លោះសង្ហារវ័យក្មេង Peak ដែលជាអតីតបេក្ខភាព Produce 101x ។

ដោយសារតែអ្នកគាំទ្របានឃើញពីគម្លាតអាយុរបស់អ្នកទាំងពីរទើបធ្វើអោយពួកគេគិតថារឿងភាគថ្មីមួយនេះអាចនឹងយកតាមលំនាំរឿងកូរ៉េ «Something In the rain» ដែលតួអង្គក្នុងរឿងនេះមានអាយុខុសគ្នាច្រើនដូចទៅនឹង Bella ហើយ Peak ដែរ។ ប៉ុន្ដែក្រោយមកក៏មានការអះអាងថារឿងភាគមួយនេះមានចំណងជើងថា «Hai Ruk Pipaksa» រឺ «Dare to love» មិនបានថតតាមរឿងកូរ៉េអ្វីនោះទេ ។

គួរបញ្ជាក់ផងដែរថាតួអង្គផ្សេងៗ ទៀតនឹងបង្ហាញនៅថ្ងៃទី ០៤ ខែ តុលា ខាងមុខនេះ។

ប្រភព៖ Daradaily

អត្ថបទដោយ៖ ស្រីពេជ្រ