នេះបានថា Idol ! ខេមរៈ សិរីមន្ត តុបតែងខ្លួនទៅវត្តជាមួយភរិយាមើលទៅសង្ហាអស់ទាស់!(មានរូបភាព)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ទោះបីជាបច្ចុប្បន្ននេះកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ដ កំពុងតែមមារញឹកនិងការងារក៏ពិតមែន តែលោកនៅតែបំពេញតួនាទីជាមេគ្រួសារដ៏ល្អ ដោយឆ្លៀតពេលវេលា សំរាប់គ្រួសារសឹងតែគ្រប់ពេល។

ជាក់ស្ដែងកាលពីព្រឹកមិញនេះ លោកបានរៀបចំខ្លួនយ៉ាងស្រស់សង្ហា ដឹកដៃភរិយានិងកូនជាទីស្រលាញ់របស់លោក ទៅវត្តដើម្បីធ្វើបុណ្យនៅឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរយើងនេះ មើលទៅពិតជាមានសុភមង្គល​ និងគួរឲ្យច្រណែនខ្លាំងណាស់។

ក្រោយពេលបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលតែងតែឆ្លៀតពេលសំរាប់ភរិយានិងកូន ពិសេសនោះគឺរដូវបុណ្យទាននេះតែម្ដង មិនដែលខកខាននោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី