ស្វាមីល្អមែន!​ Bie សុខចិត្ត​ហោះពីចិនមក Suprise ខួបកំណើត Gubgib ដល់ថៃ!(មានរូបភាព)

ពិតជារំភើបខ្លាំងណាស់ ដែលខួបកំណើតឈានចូលអាយុ៣១ឆ្នាំ របស់តារាសម្ដែងថៃស្រីអ្នកនាង​ Gubgib ឆ្នាំនេះ ស្វាមីរបស់អ្នកនាងលោក Bie បានរៀបចំយ៉ាងពិសេសនរណាឃើញក៏ច្រណែនគ្រប់គ្នាដែរ។

ក្នុងនោះផងដែរ តាមប្រភពបានឲ្យដឹងថា ខួបកំណើតឆ្នាំនេះ លោក Bie បានធ្វើដំណើរពីប្រទេសចិន ដើម្បី Surprise ខួបកំណើតភរិយាដល់ប្រទេសថៃ ក្រោមបរិយាកាសដ៏រីករាយ អ្វីដែលពិសេសនោះគឺលោកថែមទាំងបានទិញនាឡិកាដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃមួយគ្រឿងជូននាងទៀតផង។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែខួបកំណើតឆ្នាំនេះ​ រៀបចំឡើងរៀងសាមញ្ញបន្ដិចមែន តែមើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់ តែសោកស្ដាយលោក Bie មិនបាននៅជុំភរិយានិងកូនយូរទេ គ្រាន់តែចប់កម្មវិធីខួបកំណើតភ្លាម ស្អែកឡើងលោកក៏ឡើងយន្តហោះត្រឡប់ទៅចិនវិញតែម្ដង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី