ទីបំផុត! រឿងភាគថ្មីរបស់ Yaya និង Nadech ចាប់ផ្ដើមក្រុងពាលីត្រៀមថតហើយ

កាលពីម្សិលមិញកន្លងទៅនេះ រឿងភាគថ្មីរបស់ Yaya និង Nadech បានធ្វើការក្រុងពាលីហើយដើម្បីជាកិច្ចចាប់ផ្ដើមថត។

រឿងមួយនេះក៏មានចំណងជើងថា “Lai Kinaree” ដែលជារឿងប្រភេទបែបបុរាណថៃ។ នៅក្នុងកម្មវិធីក្រុងពាលីនេះ គេសង្កេតឃើញមានការចូលរួមពីសិល្បៈករល្បីៗ ជាច្រើនដូចជា Nadech Yaya Diana Flipo New Chaiyapol និង Tak Bongkoch ជាដើម។

លើសពីនេះទៅទៀតសិល្បៈករដែលចូលរួមកម្មវិធីក្រុងពាលីនេះសុទ្ធសឹងតែស្លៀកបំពាក់បុរាណដែលមើលទៅកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងទៀតផង។

ថ្វីបើ Yaya ហើយនិង Nadech ធ្លាប់បានសម្ដែងរឿងជាមួយគ្នាច្រើនក៏ពិតមែន ប៉ុន្ដែទស្សនិកជននៅតែរំភើបរីករាយនៅពេលដែលអ្នកទាំងពីរមានឱកាសសម្ដែងរឿងជាមួយគ្នាជាថ្មីម្ដងទៀត។

ប្រិយមិត្តកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៕

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ