ដៃគូល្អមែន! សុខ ពិសី ទៅបង្ហាញក្ដីស្រលាញ់ចំពោះកូន ឆាយ វីរៈយុទ្ធ តែទើបតែកើត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅថ្មីៗ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ ទទួលសមាជិកថ្មីម្នាក់ គឺកូនស្រីដែលមានមុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញក្រោយពេលសម្រាលរួច គេសង្កេតឃើញសាច់ញាត្តិ និងមិត្តភក្ដិតារាចម្រៀងរូបនេះ​ទៅសួរសុខទុក្ខជាច្រើន ក្នុងនោះគេក៏បានឃើញដៃគូចម្រៀងរបស់លោកកញ្ញា សុខ ពិសី ទៅសួរសុខទុក្ខ និងបង្ហាញក្ដីស្រលាញ់ចំពោះកូនស្រីលោក គួរឲ្យសរសើរផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជន និងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ ដល់កញ្ញា សុខ ពិសី ដែលចំណាយពេលវេលាដល់មានតម្លៃ​ ទៅសួរសុខទុក្ខលោក ឆាយ វីរៈយុទ្ធ និងភរិយា ក្រោយពេលសម្រាលបានកូនស្រីមួយរូប៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី