ទីបំផុត! តារាស្រី Wonderframe ព្រមបើកចិត្តទទួលយកលោក Mek Jirakit ហើយ

ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា តារាសម្ដែងប្រុស លោក Mek Jirakit បានកំពុងតែតាមសុំស្រលាញ់តារាស្រី កញ្ញា Wonderframe អស់មួយរយៈពេលមកហើ់យ។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះក៏បានព្យាយាមបង្ហោះសារផ្អែមល្ហែមសារសងទៅកាន់នាងជាច្រើននៅតាមបណ្ដាញសង្គមផងដែរ។

កាលពីថ្មីៗ កន្លងទៅនេះ អ្នកគាំទ្រជាច្រើនបានសង្កេត និងចាប់អារម្មណ៍ឃើញថាតារាប្រុស-ស្រី មួយគូនេះតែងបណ្ដើរត្រសងគ្នាជាគូ ទៅណាមកណាតែពីរនាក់ជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការសង្ស័យ អំពីទំនាក់ទំនងអ្នកពីរ ថាតើទំនាក់ទំនងមួយនេះឈានដល់ដំណាក់កាលដែលលើសពីមិត្តហើយ រឺនៅ?

រឿងដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺស្រាប់តែកាលពីថ្ងៃ ១៩ ខែ កញ្ញា កន្លងទៅនេះ តារាស្រី Wonderframe ក៏បានផ្ដល់ចម្លើយទៅកាន់អ្នកសារពត៌មានថា នាងពិតជាកំពុងតែបើកចិត្តទទួលយក លោក Mek ពិតប្រាកដមែន ហើយតារាស្រីរូបនេះក៏បានប្រាប់ហេតុផលថា ព្រោះតែបានឃើញនូវទង្វើល្អជាច្រើនរបស់លោកចំពោះរូបនាង ជាពិសេសទង្វើរបស់លោកមកលើគ្រួសាររបស់នាងតែម្ដង។

បើទោះបីជាតារាស្រីរូបនេះ បានទទួលស្គាល់ពីទំនាក់ទំនងមួយនេះក៏ពិតមែន​ ប៉ុន្តែនាងបានបញ្ជាក់ប្រាប់ថា នាងមិនទាន់ហ៊ានប្រើឈ្មោះ និងឋានៈជាសង្សារនៅឡើយទេ ព្រោះនាងចង់មើលចិត្តគ្នាឲ្យជាក់ច្បាស់ជាងនេះសិន៕

អត្ថបទដោយ៖ ស្រីពេជ្រ