រឿងភាគថៃថ្មី ៣ ដែលតួស្រីសុទ្ធតែតារាស្រីកំពូល ហើយប៉ះគ្នាជាមួយតួប្រុសក្មេង

ប្រិយមិត្តប្រហែលជាដឹងរួចមកហើយថាមានរឿងភាគថៃជាច្រើនកំពុងតែស្ថិតនៅក្រោមការផលិតជាបន្តបន្ទាប់ដោយមិនអាក់ខាន។ ប៉ុន្ដែក្នុងចំណោមរឿងភាគទាំងអស់នោះគេសង្កេតឃើញថាមានរឿងភាគចំនួន ៣ ដែលស្ថានីយទូរទស្សន៍បានជ្រើសរើសតួប្រុសដែលមានសមត្តភាពហើយវ័យក្មេង ឲ្យចាប់គូសម្ដែងជាមួយតារាស្រីជើងចាស់ និងលំដាប់កំពូល។

តោះក្រឡេកមកមើលបន្តិចមើលថាជារឿងអ្វីខ្លះ៖

1. Hai Ruk Pipaksa: Dare to Love

រឿងភាគថ្មីរបស់ស្ថានីយ៍បុស្ដិលេខ ៣ មួយនេះបានជ្រើសយក Bella ដែលជាតារាសម្ដែងស្រីលំដាប់មួយរូប ស្របពេលដែលគេជ្រើសយក Peak ដែលជាតារាសម្ដែងប្រុសចំណូលថ្មីដែលមានវ័យក្មេងមួយរូប។

2. Jark Sadtroo Soo Huajai

នេះគឺជាការចាប់គូសម្ដែងជាមួយគ្នាជាលើកដំបូងរវាងតារាស្រីលំដាប់ប្រចាំប្រទេស Aum Patchrapa និង តារាសម្ដែងប្រុសដែលមានសមត្ថភាពលោក Mik Thongraya ។ រឿងភាគរបស់ស្ថានីយបុស្ដិលេខ ៧ មួយនេះជារឿងភាគដែលប្រិយមិត្តអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំ។

3. Kor Kerd Mai Klai Klai Ter

“Kor Kerd Mai Klai Klai Ter” ជារឿងភាគដែលផលិតក្រោមស្ថានីយទូរទស្សន៍ One31 ដែលបានចូលរួមសម្ដែងដោយតារាស្រីជើងចាស់ Aff Taksaorn និងតារាប្រុសដែលវ័យក្មេងលោក Tor Thanapob ។

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ