ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះរឿងរា៉វស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Weir និងកញ្ញា Bella ដែលថាមានជនទី៣នោះ ពេលនេះបានបញ្ចប់ហើយ ក្រោយពេលដែលលោក Weir ចេញមុខបកស្រាយយ៉ាងលម្អិតមក។
យ៉ាងណាមិញគ្រាន់តែរឿងនេះស្ងប់ស្ងាត់ភ្លាម គូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន រំភើបចិត្ត នៅពេលឃើញអ្នកទាំងពីរបានដឹកដៃគ្នាទៅកម្សាន្តនៅឯប្រទេសអ៊ីស្លង់យ៉ាងសប្បាយរីករាយ។
ក្នុងនោះ Bella បានបង្ហោះរូបភាព និងថែមទាំងសរសើរសារមួយឃ្លារថា៖ «ថ្ងៃទី១ ចាប់ផ្តើម! សម្រាប់ថ្ងៃដំបូង មុខរបស់ខ្ញុំមើលទៅពិតជា ងងុយគេងបន្តិចហើយ»។
លើសពីនេះទៅទៀត គ្រប់រូបភាពរបស់ Bella ទាំងអស់គឺជាស្នាដៃថតដោយផ្ទាល់ពី Weir ដែលជាគូស្នេហ៍នាងថែមទៀតផង ពិតជាផ្អែមល្ហែមខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី