អុញនោះ! James Ma បង្ហាញប្រាប់ពីតារាម្នាក់ ដែលលោកតាមមើល ស្រលាញ់ ពេញចិត្តអស់រយៈពេល៥ឆ្នាំហើយ!

0 17,714

កម្លោះសង្ហារនិងជាតារាសម្តែងប្រុសប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ លោក James Ma កាលពីពេលថ្មីៗនេះត្រូវបានគេសួររូបលោកថា តើតារាមួយដួងណាដែលជាតារានៅក្នុងដួងចិត្តរបស់លោក?

មិនបង្អង់យូរ លោក James Ma ក៏បានឆ្លើយតបទៅអ្នកចោទសួរវិញថា តារាសម្តែងដែលតែងតែស្ថិតនៅក្នុងចិត្តរបស់លោកនោះគឺជាតារាប្រុសដែលនៅក្នុងទ្រនំជាមួយលោកដែរគឺ លោក Nadech Kugimiya។

មិនតែប៉ុណ្ណោះតារាប្រុសរូបនេះបានបន្ថែមទៀតថា លោកបានធ្វើការជាមួយនឹង Nadech អស់រយៈពេល៥ឆ្នាំមកហើយ ហើយលោកតែងតែកោតសរសើរនិងពេញចិត្តដល់ Nadech ខ្លាំងមែនទែន ព្រោះតែតារាប្រុសរូបនេះពិតជាខិតខំធ្វើការងារខ្លាំងមែនទែន៕

Loading...