ដម្លឹងផង! James Jirayu ត្រូវអ្នកគាំទ្រពេញចិត្តឲ្យសម្ដែងជាមួយតារាស្រីម្នាក់នេះ ទោះមិននៅប៉ុស្ដិ៍ទូរទស្សន៍ជាមួយគ្នាក៏ដោយ!

24,484

ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសរូបសង្ហាសំបូរប្រជាប្រិយភាពលោក James Jirayu បានទៅចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ ហើយបានជួបជាមួយនិងតារាសម្ដែងស្រីរូបស្រស់កញ្ញា Bow Maylada និងបានថតរូបយ៉ាងស្រស់ស្អាតជាមួយគ្នាទៀតផង។

ក្នុងនោះផងដែរ គ្រាន់តែអ្នកគាំទ្របានឃើញរូបភាពបែបនេះភ្លាម គ្រប់គ្នាក៏បានបញ្ចេញមតិសរសើរ និងពេញចិត្ត ថាអ្នកទាំងពីរពិតជាស្រស់ស្អាត និងមានទម្រង់មុខដូចគ្នា សក្ដិសមគ្នាខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ ពួកគេថែមទាំងចង់ឲ្យអ្នកទាំងពីរសម្ដែងរឿងជាមួយនិងគ្នាថែមទៀតផង ដែលដំណឹងនេះពួកគេបានចែករំលែកពេញបណ្ដាញសង្គមតែម្ដង។

ក្រោយពេលដំណឹងនេះកាន់តែលេចលឺខ្លាំងឡើងៗ ស្រាប់តែ កាលពីថ្ងៃទី០២ ខែតុលាម្សិលមិញនេះ James បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតទាក់ទងនិងរឿងនេះថា៖

«ជាការពិតណាស់ មានអ្នកនិយាយថាពួកខ្ញុំមុខដូចគ្នា តាមពិតខ្ញុំមិនបានចាប់អារម្មណ៍ទេ គាប់ជួនពេលនោះជួបគ្នានៅក្នុងកម្មវិធីប្រគល់រង្វាន់ ក៏ថតរូបជាមួយគ្នាតែម្តងទៅ។ ហើយមានអ្នកគាំទ្រមួយចំនួនទៀត ចង់ឲ្យពួកយើងសម្តែងរឿងជាមួយគ្នា ចំពោះរឿងនេះខ្ញុំមិនហ៊ាននិយាយទុកមុនទេ មានតែរង់ចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះ ប៉ុន្តែបើមានឱកាសបានសម្តែងជាមួយគ្នាពិតមែន ខ្ញុំក៏រីករាយដែរ។ និយាយរួមទៅខ្ញុំ និង Bow ជួបគ្នាតែមួយភ្លែតនៅក្នុងកម្មវិធីតែប៉ុណ្ណោះ ហើយក៏មិនដែលស្គាល់គ្នាពីមុនមកដែរ ប៉ុន្តែខ្ញុំធ្លាប់តាមដានការងារក្នុងវិស័យសិល្បៈរបស់គាត់ខ្លះៗដែរ»។

ក្រោយពេលលឺសម្ដីនេះរបស់លោក James អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងសង្ឃឹមថាអ្នកទាំងពីរនឹងមានឱកាសបានសម្ដែងរឿងជាមួយគ្នា ដូចអ្វីដែលគ្រប់គ្នាចង់បាន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW