សម្ដែងរឿងភាគចិនមួយនេះចប់ភ្លាម Bie Thassapak តារាប្រុសកូនមួយ ទទួលបានប្រជាប្រិយភាពខ្លាំងមិនស្ទើរ

5,543

បន្ទាប់ពីបានសម្ដែងរឿងភាគមួយដែលមានចំណងជើងថា «My Girlfriend is Alien» តារាប្រុស Bie Thassapak ដែលអ្នកគាំទ្រភាគច្រើនស្គាល់ថាជាស្វាមីរបស់តារាស្រី Gubgib Sumonthip និងជាលោកប៉ាដ៏គួរឲ្យស្រលាញ់របស់ PaoPao បានឆក់យកបេះដូងអ្នកគាំទ្រស្រីជាច្រើន ជាពិសេសនៅក្នុងប្រទេសចិនផ្ទាល់តែម្ដង ដោយសារតែរូបរាងដ៏ស្រស់សង្ហារ និងថ្វីដៃសម្ដែងដ៏ប៉ិនប្រសប់របស់លោក។

រឿងភាគដែលមានចំណងជើងថា «My Girlfriend is Alien» គឺជារឿងភាគរបស់ប្រទេសចិន ដែលបានចូលរួមដោយសម្ដែងដោយតារាដែលមានទេពកោសល្យជាច្រើននៅក្នុងប្រទេសចិន ដែលតួឯកប្រុសសម្ដែងដោយលោក Bie Thassapak ។ មិនតែប៉ុណ្ណោះរឿងភាគមួយនេះកំពុងតែមានប្រជាប្រិយភាពនៅតាមបណ្ដាប្រទេសអាស៊ីជាច្រើនថែមទៀតផងក៏ព្រោះថាមានឈុតឆាកកំប្លែង លាយឡំនិងរ៉ូមែនទិចហើយគួរឲ្យស្រលាញ់ជាច្រើន។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី ១ នោះទេ ដែលតារាប្រុសរូបសង្ហារម្នាក់នេះបានសម្ដែងនៅក្នុងរឿងភាគរបស់ប្រទេសចិន ។ លោកធ្លាប់បានបង្ហាញនៅក្នុងរឿងភាគចិនផ្សេងទៀតដូចជា Love Won’t Wait  និង  Cinderella Chef 

តោះសាកទៅមើលឈុតខ្លីក្នុងរឿងមួយនេះបន្តិចមើល៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ

Loading...
TodaySharing News

FREE
VIEW