រំភើងជំនួស !! តារាស្រី មាន សូនីតា បាន​ជួបគ្នាជាមួយ​តារាស្រីម្នាក់ទៀត ដែលបានបែកគ្នាជាយូណាស់មកហើយ

កូរ៉េខាងត្បូង ៖ ពិត​ជារឿងគួរ​ឲ្យរំភើបខ្លាំងមែនទែន​ ដែលតារាទាំង២ដួង​ដែលមានប្រជាប្រិយភាព​ក្នុង​ប្រទេសកម្ពុជា​ បានជួបគ្នាក្នុងទឹក​ដី​ប្រទេសកូរ៉េ ក្រោយពីបាន​បែកគ្នា​អស់រយៈពេល៤ឆ្នាំរួចមកហើយ ធ្វើឲ្យហ្វេនៗទាំងអស់ មានការនឹករម្លឹក ដល់នាងយ៉ាងខ្លាំង។

អ្វីដែលពិសេស សម្រាប់ដំណើរកម្សាន្តលើកនេះ យ៉ាន លីនដា និងតារាស្រីមុខស្រស់ មាន សូនីតា ហាក់ដូចជាមាន និស្ស័យយ៉ាងខ្លាំង ដោយបានជួបគ្នា ដោយចៃដន្យនៅទីនោះតែម្ដង។ បន្ថែមពីនេះដែរ គ្រាន់តែជួបគ្នាភ្លាម អ្នកទាំងពីរ បានរត់ទៅឱបគ្នា  ក្នុងអារម្មណ៍នឹកនា ​មើលទៅរំភើបជំនួស។

ស្របពេលនោះដែរ យ៉ាន លីនដា​ និង មាន សូនីតា ​មិនភ្លេចក្នុងការថតរូបជាមួយគ្នា ប្រកបដោយស្នាមញញឹមស្រស់ថ្លាទាក់ទាញខ្លាំងណាស់៕