ប្រិយមិត្តមានការគាំទ្រយ៉ាងខ្លាំងបំផុត ក្រោយពី James និង​ Bow បាន​សម្តែងរឿង​រួមគ្នា​ឈុតឆាក​ល្អអស់ទាស់​

ថៃ ៖ មាន​ប្រិយមិត្តជាច្រើន​មានការគាំទ្រ​ លើតារាសម្តែងប្រុសស្រីឆ្លងទូរទស្សន៍ពីររូបគឺ លោក James Jirayu និងនាង Bow Maylada ហើយ​ប្រិយមិត្ត​មួយចំនួនធំពេញចិត្តនឹងពួកគេ ព្រមទាំង​បន្តសម្តែងរឿងជាមួយគ្នាបន្តទៀត។

មូលហេតុដែល James និង Bow ត្រូវអ្នកគាំទ្រចាប់ផ្គូរផ្គងបែបនេះក៏ព្រោះតែ កាលពីប៉ុន្មានសប្តាហ៍មុន ពួកគេបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ជាមួយគ្នា ហើយឆ្លៀតពេលដែលបានជួបមុខជាលើកដំបូង ពួកគេក៏បានថតរូបជុំគ្នា។ ទៀតសោតបន្ទាប់ពីរូបមួយសន្លឹកនោះត្រូវបានចែកចាញនៅក្នុងបណ្តាញសង្គម ទើបធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍បែបនេះ។ មិនត្រឹមតែប៉ុណ្ណោះហ្វេនៗនាំគ្នានិយាយពួកគេមានទម្រង់ដូចគ្នាទៀតផង។

យ៉ាងណាមិញអ្វីដែលអ្នកគាំទ្រធ្វើបាន គឺតែមានទន្ទឹងរង់ចាំតែប៉ុណ្ណោះ ក្រែងលោទៅថ្ងៃខាងមុខពួកគេអាចមានឱកាសសម្តែងរួមគ្នា តាមអ្វីដែលអ្នកគាំទ្រចង់បាន៕​