អ្នកគាំទ្រកំពុង​ទន្ទឹង​រងចាំ​ការ​សហការបស់ក្រុម​ EXO ជាមួយ​ IU ឆាប់ៗនេះ​ហើយមាន​អ្វីប្លែកខ្លះក្រោយ​សម្តែងរួមគ្នា

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការ​ចូលរួម​ក្នុង​កិច្ច​សម្ភាសនៅក្នុង​ស្ថានីយ៍វិទ្យុមួយ ដែលមាន​សមាជិក​ក្រុម​ EXO នោះគឺ​លោក Chen បានក្លាយជាភ្ញៀវ​ពិសេសផងដែរ​ អ្វីដែលជាការចាប់អារម្មណ៍នោះ អ្នកគាំទ្របាន​ផ្ញើសារទៅកាន់​កម្មវិធី​ដោយ​បាន​លើកឡើងចង់ឲ្យ​លោកច្រៀង​ជាមួយ​តារាចម្រៀង​ស្រី IU ព្រោះអ្នក​ទាំង​២សមគ្នាខ្លាំងណាស់។

ជាការឆ្លើយតប លោក Chen បាន​ឲ្យដឹងថា ចំពោះ​ការសំណូមពរ​របស់ប្រិយមិត្ត​ គឺជាអ្វីដែល​លោកតែងតែសង្ឃឹមចង់បាន តាំងពីយូរណាស់មកហើយ ព្រោះលោកក៏ជាម្នាក់ក្នុងចំណោម អ្នកគាំទ្ររបស់ IU ផងដែរ។ សូម្បីតែរាល់យប់ ពេលដែលលោកកំពុងតែរៀបចំបទចម្រៀងថ្មី លោកក៏តែងតែស្ដាប់បទចម្រៀងរបស់ IU។

Chen បានកោតសរសើរចំពោះទេពកោសល្យរបស់ IU ដែលជាតារាស្រី ទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងច្រើន ពីសំណាក់តារាៗនៅក្នុងវិស័យសិល្បៈកូរ៉េ។

លោក​បាន​បញ្ជាក់បន្ថែមថា នៅថ្ងៃណាមួយ​លោកនឹងមានការ​សហការជាមួយ​​ IU ហើយ​ស្វែង​រកអ្វីដែលប្លែក​មក​សម្តែង​ជូន​ប្រិយមិត្ត​ ដោយ​មិន​ឲ្យ​ខុសចិត្ត​អ្នកគាំទ្រនោះទេ៕